យប់ឡើងឮតែឆ្កែព្រុស ពេលម្ចាស់ដាក់កាមេរ៉ាសុវត្ថិភាព ស្រាប់តែជួបរឿងគួរឱ្យភ្ញាក់ផ្អើល…..

វាជារឿងគួរអោយភ្ញាក់ផ្អើលណាស់សម្រាប់អ្នកភូមិ នេះបើតាមការលើកឡើងរបស់ម្ចាស់គោបានឱ្យដឹងថា គាត់ធ្លាប់បានឮឆ្កែព្រុស នៅពេលយប់ ដូច្នេះហើយ ទើបគាត់ បានដាក់កាមេរ៉ាសុវត្ថិភាព១គ្រឿង។

ហើយបានឃើញហេតុការណ៍ ដែលមិនគួរឱ្យជឿមួយនេះ ដែលថាសត្វខ្លារខិនមួយក្បាល បានមករាល់ពេលរាត្រី ដើម្បីជួបសត្វគោញីមួយក្បាលរបស់គាត់ ហើយសត្វគោនេះ ក៏លិទ្ធសត្វខ្លាដោយក្តីស្រលាញ់។

ម្ចាស់គោបានសាកសួរទៅម្ចាស់មុន ហើយដឹងថា មេរបស់សត្វខ្លារខិននេះ បានស្លាប់នៅពេលដែលវាមានអាយុ ២០ថ្ងៃ ហើយមេគោ បានបំបៅវាជាដរាប។ ហើយចាប់តាំងពីពេលនោះមក សត្វខ្លារខិន ក៏គិតថា មេគោនេះជាម្តាយរបស់វា។ ហើយវាបានដើរមករកមេគោ រាល់ពេលរាត្រី។ គោញីមួយក្បាលនេះ គឺជាម្តាយធម្មជាតិ។

ប្រភពអត្ថបទ និងរូបភាព៖ បរទេស