ករណីបាត់ក្មេង២នាក់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សង្ស័យថា…

មានករណីបាត់ក្មេង០២នាក់៖ នៅថ្ងៃទី១១ខែមករាឆ្នាំ២០២១វេលា​ម៉ោង០១និង៣០នាទីរសៀលនេះសង្ស័យលង់ទឹកស្ថិតនៅភូមិភ្នំតាឪស ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថិច្ចបានអោយដឹងថាក្មេងទាំង២នាក់ទី១ ឈ្មោះ វី ជីវ៉ាន់ភេទប្រុ​សអាយុ០៦ឆ្នាំឪពុកឈ្មោះ សែម សុវី អាយុ៣៦ឆ្នាំម្ដាយឈ្មោះ សួន សុផល អាយុ ៣៦ឆ្នាំ ។ ទី២ ឈ្មោះ ជាតិ រិទ្ធី ភេទប្រុស អាយុ ៤ឆ្នាំ ឪពុកឈ្មោះ ជ័រ ជាតិ អាយុ ៣៧ឆ្នាំ

ម្ដាយឈ្មោះ ស ចាន់ថា អាយុ៣៣ឆ្នាំគ្រួសារទាំង០២ រស់នៅភូមិភ្នំតាឪស ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ មូលហេតុសង្ស័យថាលង់ទឹកស្រះរួមភូមិចំណុចក្បែរសាលារៀន ៕