កំសត់ណាស់ កង់បែកបាក់ មកច្នៃដាក់ឈើជិះ និងជាកូនបង ត្រូវទទួលបន្ទុកគ្រួសារ ឆ្លៀតចេញពីរៀន មកធាក់កង់លក់ដំឡូងទៀត…
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phorn Chetra បានបង្ហោះថា៖ កំសត់ពេកហើយប្អូនស្រី ជាកូនបងក្នុងគ្រួសារខ្វះខាត ពេលចេញពីរៀនឆ្លៀតធាក់កង់លក់ដំឡូង ដេីម្បីបានកំរៃខ្លះអោយម្ដាយបង់ធនាគារ

អ្វីដែលអាសូរខ្លាំងនោះគឺប្អូនស្រីពុំមានកង់ល្អជិះនោះទេ គឺយកកង់ចាស់បាក់បែកឆ្នៃដាក់ឈេី យកមកធាក់លក់ដំឡូងតាមភូមិ។ គ្រួសារប្អូនខ្វះខាតណាស់ ដូចនេះសូមបងប្អូនក្នុងនិងក្រៅប្រទេសមេត្តាជួយជាស្បៀងអាហារឬកង់ថ្មី ដល់គ្រួសារប្អូនស្រីផង
ប្អូនរស់នៅខេត្តបាត់ដំបង លេខបរិច្ចាគសម្រាប់ជួយគាត់:097/096,9988938 ABA:001305076 សូមជួយចែករំលែកព័ត៌មាននេះផង។



