ឆ្នាំទាំង៤ដែលជាឆ្នាំ​មាន​សំណាង​ជាង​គេ​ក្នុង​មួយជីវិត

មានឆ្នាំមួយចំនួនកើតមកគឺអាចមានសំណាងជាងគេពេញមួយជីវិត។ ដូចនេះតើមានឆ្នាំណាខ្លះទៅ?

ឆ្នាំមមី
អ្នកដែលកើតនៅឆ្នាំនេះជាបុគ្គលដែលតែងតែផ្លាស់ប្តូរ អត្តចរិតជានិច្ច។ អ្នកដែលកើតនៅព្រឹក និងថ្ងៃត្រង់ គឺជាមនុស្សដែលមានសុខភាពរឹងមាំ ហើយមិនខ្វះឡើយនូវសម្លៀកបំពាក់ និងអាហារសម្រាប់បរិភោគ ប៉ុន្តែគេអាចនឹងរវល់បន្តិច។ អ្នកដែលកើតនៅពេលយប់ ការរស់នៅគឺល្អ ប៉ុន្តែ ប្រហែលជាមិនអាចមានកេរ្តិ៍ឈ្មោះល្បីល្បាយដូចអ្នកដទៃបាន។

ឆ្នាំកុរ
អ្នកដែលកើតនៅឆ្នាំនេះមានចិត្តបរិសុទ្ធ មិនកេងប្រវ័ញ្ចនោះទេ ហើយក៏មិនចូលចិត្តប្រកាន់ជាមួយអ្នកដទៃ និងមិនចូលចិត្តតុបតែងខ្លួនដើម្បី ទាក់ទាញអ្នកដទៃដូចគ្នា។ ដោយសារតែគេជាមនុស្សដែលមានចរិតបែបនេះហើយ ទើបគេអាចទទួលបានសំណាងពេញមួយជីវិតបាន។

ឆ្នាំច
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលប្រកាន់យុតិ្តធម៌ ហើយជាមនុស្សទៀងត្រង់ ហើយចេះប្រើខួរក្បាលដើម្បីវិភាគរឿងមួយចំនួន។ អ្នកដែលកើតនៅពេលយប់មានជំលោះជាមួយអ្នកដទៃច្រើនជាងអ្នកដែលកើត នៅពេលព្រឹក។ ម្យ៉ាងទៀតអ្នកដែលកើតនៅខែមករា ឬកុម្ភៈអាចមានជីវិតដ៏ជោគជ័យមួយបាន។

ឆ្នាំមមែ
អ្នកដែលកើតនៅឆ្នាំនេះមានចិត្តទន់ភ្លន់ ហើយក៏ចេះប្រើប្រាស់អ្នកដទៃដែរ។ អ្នកដែលកើតនៅឆ្នាំនេះ ទោះបីជាជួបរឿងលំបាកយ៉ាងណាក៏ដោយក៏មានអ្នកតាមជួយដែរ ដោយមិនចាំបាច់ព្រួយបារម្ភឡើយ៕