សុខភាពពិតសំខាន់ណាស់ នេះជាដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ ជួយចែករំលែកបន្តផង

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ៖
*២យ៉ាងដែលត្រូវត្រួតពិនិត្យឲ្យទៀងទាត់
– ជាតិស្ករ
– សម្ពាធឈាម

*៦យ៉ាងដែលត្រូវកាត់បន្ថយជាអតិបរមា
-ជាតិផ្អែម
-ជាតិប្រៃ
-សាច់និងអាហារកែច្នៃ

-សាច់ក្រហមអាំង ដូចជាសាច់គោ
-អាហារផលិតពីទឹកដោះ
-អាហារផលិតពីអង្ករនិងម្សៅ

*៣ប្រភេទដែលបង្កើនការទទួលទាន
-សណ្ដែកបារាំងនិងបន្លែបៃតង
-ផ្លែឈើ
-គ្រាប់ធញ្ញជាតិ

*៣យ៉ាងដែលត្រូវបំភ្លេចចោល
-អាយុ
-អតីតកាល
-ទុក្ខសោក

*៤យ៉ាងដែលត្រូវតែមាន
-កល្យាណមិត្ត
-ក្រុមគ្រួសារដ៏កក់ក្ដៅ
-គំនិតជាវិជ្ជមានឬសុទិដ្ឋិនិយម
-ជម្រកដ៏សុខសាន្ត

*៤យ៉ាងដែលត្រូវរក្សាសុខភាពដោយ
-ទទួលទានឲ្យល្មមចៀសវាងឆ្អែត
-ញញឹមនិងសើចឲ្យច្រើន
-ហាត់ប្រាណទៀងទាត់
-បញ្ចុះទម្ងន់

*៧យ៉ាងដែលត្រូវចៀសវាង
-រហូតដល់ឃ្លានទើបទទួលទាន
-រហូតដល់ស្រេកទើបផឹក
-រហូតដល់ងងុយទើបដេក

-រហូតដល់អស់កម្លាំងទើបសម្រាក
-រហូតដល់ឈឺទើបទៅពេទ្យ
-រហូតដល់មានបញ្ហាទើបរកដំណោះស្រាយ
-រហូតដល់បាត់បង់បុណ្យ​ ទើបចេះរាប់អានមិត្ត និងកូនចៅ