មេត្តាអាណិតជួយស៊ែរបន្ទាន់ផង ក្រែងមានសប្បុរសជនបរិច្ចាគឈាម សង្គ្រោះអាយុជីវិត ដោយសារតែពេលសម្រាលកូន បាត់បង់ឈាមច្រើន….

ស្ត្រីម្នាក់នេះ កំពុងត្រូវការឈាមបន្ទាន់ ខ្លាំងណាស់ ដើម្បីសង្គ្រោះដល់ជីវិត ការជួយរបស់លោកអ្នក ពិតជាបានបុណ្យកុសលច្រើនណាស់ ដូច្នេះសង្ឃឹមបងប្អូនក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជួយបរិច្ចាគឈាមផង។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Chan Tola បានបង្ហោះកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយលើកឡើងថា៖ បន្ទាន់​ សូម​បងប្អូន​សប្បុរសជន​ជួយ​បរិច្ចាគ​ឈាម​ជួយ​សង្រ្គោះ​អាយុជីវិត​អ្នកជំងឺ​ម្នាក់ផង​គាត់​ត្រូវ​ការឈាមចំនួន​ប្រហែល​02ប្លោក​បន្ថែម​ទៀត​ក្រុម​​A+។

ពេល​មក​សំរាលកូន​ហេីយ​បាត់បង់​ឈាម​ច្រើន​ ​គាត់សំរាក់ព្យាបាលនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​។