បើគ្មានពេលថែទាំអនាម័យសត្វ គួរកុំចិញ្ចឹមអី ព្រោះវាអាចចម្លងជំងឺជាច្រើនដល់មនុស្សយើង ឃើញរូបភាពពិតព្រឺក្បាលណាស់….

បើអាច សូមបងប្អូនជួយចែករំលែកបន្ត ចំពោះព័ត៌មានចំណេះដឹងនេះមួយផង បើជៀសបាន គួរជៀសទៅ កុំឱ្យប៉ះពាល់ផលអាក្រក់ដល់អ្នកទីស្រឡាញ់។

នេះបើយោងតាមគណនីហ្វេសប៊ុក វេជ្ជ.ហ៊ាង រតនា បានសរសេររៀបរាប់ថា៖ «បើចិញ្ចឹមសត្វយើងគ្មានពេលថែទាំអនាម័យសត្វ គ្មានលទ្ធភាពចាក់វ៉ាក់សាំង គ្មានទីតាំងសមរម្យ បងប្អូនគួរកុំចិញ្ចឹមអី

ព្រោះសត្វវាអាចចម្លងជំងឺច្រើនប្រភេទណាស់ដល់មនុស្សយើង មានទាំងជំងឺប៉ះពាល់ដល់អាយុជីវិត(Rabies) ជំងឺប៉ះពាល់ដល់ខួរក្បាល ជំងឺរ៊ាំរៃ ជំងឺប៉ះពាល់ដល់ទារកក្នុងផ្ទៃ(Toxoplasmosis) ជំងឺអាលែក្សុី…….»។