គាត់បានជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ភ្លើងឆេះខ្លោចមុខ អាណិតក្រៃលែង សម្រាកនៅមន្ទីរពេទ្យ៦ថ្ងៃ៦យប់ហើយ គ្រួសារកំពុងខ្វះខាតណាស់ ត្រូវការជំនួយ សូមបងប្អូនអាណិតជួយ😢😢…

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Phorn Chetra បានរៀបរាប់ថា៖ «សូមលោកអ្នកជាសប្បុរសដែលមានចិត្តអនុគ្រោះទាំងឡាយ សូមជួយ ប្អូនប្រុស ឈ្មោះ សូរ អាយុ ៣៥ ឆ្នាំ មានភរិយា ឈ្មោះ សុនិន អាយុ ៣៤ ឆ្នាំ មានកូន ៣ នាក់ សព្វថ្ងៃគាត់រស់នៅ ក្នុងភូមិ ចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

គាត់បានជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដោយសរីរៈរបស់គាត់ មួយកំណាត់ខាងលើ ត្រូវភ្លើងឆេះ ខ្លោច មុខគួរអាណិតក្រៃលែង គាត់បានសម្រាកនៅមន្ទីរពេទ្យខេត្តសៀមរាប ៦ ថ្ងៃ ៦ យប់ហើយ ម្សិលមិញនេះ គាត់ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែត្រហើយ សូមអង្វរលោកអ្នកជាសប្បុរសមេត្តាជួយគាត់តាមកម្លាំងសទ្ធា កម្លាំងទ្រព្យ

ដោយអនុគ្រោះផងចុះ ព្រោះថា ពេលនេះ គ្រួសារគាត់កំពុងខ្វះខាត ត្រូវការជំនួយជាចាំបាច់ …..លេខទំនាក់ទំនងជួយគាត់ :097/096,9988938 ABA:001305076 សូម​អរគុណ​.!»