ស្រវឹងស្រឿងៗឆ្លៀតនិយាយទូរស័ព្ទ ពេលកំពុងបេីកម៉ូតូ Zommer-X ប៉ះជាមួយរថយន្ត Prius បង្កឲ្យមានភ្ញាក់ផ្អើលដល់ប៉ូលិស….(វីដេអូ)

ហេតុការណ៍កើតឡើងនៅតាមផ្លូវជាតិលេខ២ មុខផ្សារឡឥដ្ឋ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នាវេលាម៉ោង០២:១០នាទីទាបភ្លឺ។ ដែលមានយុវជនម្នាក់បានរងរបួសដៃជេីង និងដងខ្លួន បន្ទាប់ពីរូបគាត់ស្រវឹងស្រឿងៗ ហេីយឆ្លៀតនិយាយទូរស័ព្ទ ពេលកំពុងបេីកម៉ូតូ Zommer-Xដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពេញទំហឹងពីក្រោយរថយន្តPrius។ បេីកបរដោយបងស្រីស្អាតម្នាក់ មកឈប់ចតកន្លែងងងឹតអែបខាងស្ដាំដៃ ដេីម្បីរងចាំមិត្តភ័ក្ត (ដោយមិនបេីកភ្លើងសញ្ញាសុំផ្លូវ)។

បណ្តាលឲ្យដួលអូសបោកផ្ទប់ចូលក្រោមរថយន្តតែម្ដង….. តែសំណាងបានសមត្ថកិច្ចល្បាតចុះមកអន្តរាគមន៍ទាន់ពេល។ ហេតុការណ៍នេះកេីតឡេីងនៅកន្លែងបង្គោលភ្លេីងដែលបាក់ ច្រេីនឆ្នាំហេីយ តាមផ្លូវជាតិលេខ២ មុខផ្សារឡឥដ្ឋ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នាវេលាម៉ោង០២:១០នាទីទាបភ្លឺនេះ។ម៉េង អ្នកសារព័ត៌មាន អត់លុយ៕ ដកស្រង់ចេញពី Thmeynews