សូមជួយស៊ែរបន្ត កូនគាត់ខ្សោយ ត្រូវចិញ្ចឹមក្នុងកែវ ចំណាយថវិកាអស់ច្រើន ខណៈនេះជួបការខ្វះខាត មានតែពឹងបងប្អូនសប្បុរសជនជួយដល់កូនគាត់….

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Davann Kon Khmer បានរៀបរាប់ថា៖ ខ្ញុំ​បាទ​ធ្លាប់​តែ​ផុស​សុំជួយគេ​ ពេល​នេះ​ខ្ញុំ​សុំ​ផុស​សុំជួយដល់​កូន​របស់​ខ្ញុំ​ម្តង​

​ព្រោះ​ថា​គិត​ពី​ថ្ងៃ​វះកាត់​មក​ដល់​ថ្ងៃ​នេះ​ចំណាយ​ជាង​១២លាន​វ៉ុន​(១១០០០$)ហើយ​ ហេីយ​កូន​របស់​ខ្ញុំ​ត្រូវ​ចិញ្ចឹម​ក្នុង​កែវ​ប្រហែល​ពី​សប្តាហ៍​ទៀត​ព្រោះ​កូន​ខ្ញុំ​នូវ​ខ្សោយ​ ចឹង​ត្រូវ​ចំណាយ​ច្រើន​ទៀត​

ចឹង​ហើយ​មាន​តែ​ដាច់​ចិត្ត​សុំ​ពី​បងប្អូន​ដែល​ស្រលាញ់​រាប់អាន​ខ្ញុំ​បាទ​ ព្រោះ​ថា​អ្វី​ដែល​ពួក​ខ្ញុំ​ត្រៀម​វា​មិន​គ្រប់គ្រាន់​ ហើយ​ភ្លាមៗ​ខ្ញុំ​រក​មិន​ទាន់​ទេ​ ចឹងហេីយ​សូម​បង​ប្អូន​ជួយ​ដោយ​ក្តី​អនុគ្រោះ​ផងចុះ។