ក្ដៅៗ៖ ស្រ្តីឆ្លងកូវីដ ១៩ បានទៅផ្សារអុីអ៊ន ១ សមត្ថកិច្ចស្នើសុំឆែកកាមេរ៉ាបន្ទាន់
ដោយសារមានតម្រុយពីស្រ្តីជនជាតិចិន ០១ នាក់ ដែលឆ្លងកូវីដ ១៩ បានធ្វើឲ្យសមត្ថកិច្ចបានសុំសហការជាមួយអ្នកគ្រប់គ្រងផ្សារទំនើបអុីអន ១ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ដើម្បីស្វែងរកដានអ្នកដែលពាក់ព័ន្ធ។

តាមលិខិតមួយច្បាប់របស់គណៈកម្មការអន្តរក្រសួងប្រយុទ្ធជំងឺកូវីដ ១៩ បានទទួលការចម្លើយរបស់ស្រ្តីជនជាតិចិន វ័យ ៣១ មានឈ្នោះ Zhan Juan ថា កាលពីថ្ងៃ ១០ កុម្ភៈ ២០២១ នាងបានទៅផ្សាអុីអ៊ន ១ ដើម្បីទិញម្ហូបអាហារ និងសម្ភារៈ។
តម្រុយនេះ បានធ្វើឲ្យសមត្ថកិច្ចបានប្រញាប់ប្រញាប់ ស្នើសុំសហការជាមួយអ្នកគ្រប់គ្រងផ្សារទំនើបអុីអ៊ន ដើម្បីត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ដើម្បីតាមដានទីតាំងអ្នកជំងឺកូវីដ ១៩ និងអ្នកប៉ះពាល់ ដើម្បីបង្ការការឆ្លងចូលក្នុងសហគមន៍៕
