ប្រកាសស្វែងរកកូនស្រី​និងប្ដី ដែលបាត់ពីផ្ទះគ្មានដំណឹង ម្ដាយកំពុងបារម្ភខ្លាំងណាស់ បើបងប្អូនបានឃើញ ជួយទាក់ទងមក និងស៊ែរបន្តផង😭🙏

កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Oun Leak បានបង្ហោះដំណឹងស្វែងរកកូនស្រី និងប្ដី ដែលមានភិនភាគដូចរូបដែលបានភ្ជាប់ខាងក្រោមនេះ។

ហើយម្ចាស់គណនីហ្វេសប៊ុកដដែល ក៏បានរៀបរាប់បន្ថែមទៀតថា ៖ «បើបងប្អូនឃើញកូនស្រីនឹងប្រុសម្នាក់នេះនៅទីណាជួយទេមកប្រាប់ញុមផង🙏🏻បាត់តាំពីយប់មកដល់ស្មើរនេះរកមិនទាន់ឃើញទេ ម្ដាយរវល់ទៅរកលៀសនៅស្ទឹង មកដល់ផ្ទះបាត់កូននឹងប្ដីគ្មានតំណឹង»

ម្ចាស់គណនីហ្វេសប៊ុកដដែលបានបន្តទៀតថា ៖ «សូមទេវតាដាឆ្នាំថ្មីជួយតាមថែរក្សាប្អូនស្រីខ្ញុំអោយរួចផុតពីគ្រោះថ្នាក់ផងចុះ សូមអោយពួកខ្ញុំរកឃើញឆាប់ផងចុះ ស្មើនេះហើយបាយទឹកនៅណាទេប្អូនខ្ញុំ បើបងប្អូនឃើញជួយទាក់ទងមកនេះផង086269456»។

ប្រភពហ្វេសប៊ុក