សង្វេគណាស់! កូនក្មេងអាយុ១ខួប២ខែ​ ត្រូវបានម្តាយពរកូនរងចាំរថយន្តពេទ្យមកទទួលទៅព្យាបាលជម្ងឺកូវីដ១៩ ខណៈម្ដាយអត់ឆ្លង

អាសូរណាស់! ! កូនក្មេងអាយុ១ខួប២ខែ​ ត្រូវបានម្តាយពរកូនរងចាំរថយន្តពេទ្យមកទទួលទៅព្យាបាលជម្ងឺកូវីដ១៩​ សូមជម្រាបថា​ម្តាយគាត់អត់ឆ្លងនោះទេ​ ប៉ុន្ដែ​ភារកិច្ច​ម្តាយត្រូវតែយកកូនទៅព្យាបាល​ ទីតាំង​តាមបណ្តោយផ្លូវ១៨២​កែង១៤១​ ស្ថិត​នៅ​សង្កាត់​បឹងព្រលឹត​ ខណ្ឌ​៧មករា(គាត់ជាអាជីវករលក់គ្រឿងជ័រនៅផ្សារអូរឫស្សី​ តូបលេខ​ ១៥-១៦​ ច្រក១១​ )

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថាទារកទើបតែអាយុ១ខួប ២ខែ សង្ស័យត្រូវបានឆ្លងកូវីដ១៩ ក្រុមគ្រូពេទ្យនឹង ទៅទទួលយកនៅវេលាស្អែកព្រឹកគាត់សង្ស័យថាកូនរបស់គាត់ឆ្លងនៅពេលដែលទៅយកសំណាក​ ដោយសារតែកូនគាត់មិនបានពាក់ម៉ាសហេីយរត់លេងពេញបរិវេណកន្លែងយកសំណាក។

ប្រភព Fast News