នៅចាំបុរសម្នាក់នេះទេ? ថាល្ងាចនឹងផឹកទៀត ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនបានហើយ(មានវីដេអូ)

ក្នុងដំណាក់កាលនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំ ផ្អាក និងហាមចំពោះការលក់ដូរ ជួបជុំហូបគ្រឿង ស្រវឹ ង ស្រាប់មានគណនេយ្យហ្វេសុបកមួយ មិនត្រឹមតែ មិនគោរពតាម ថែមទាំងបង្ហោះបង្អួតឌឺដងថែមទៀត ។ ដោយឡែក នៅវេលាម៉ោង១៧និង០០នាទីល្ងាច ថ្ងៃអាទិត្យ ទី០២ ខែឧសភា​ ឆ្នាំ២០២១

កម្លាំង​ជំនាញ នៃការិយាល័យបទល្មើស ព្រហ្មទណ្ឌ​ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១​នាក់ ឈ្មោះ អ៊ូយ សម្បត្តិ​ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីករ ស្នាក់នៅក្រុមទី១៣ ភូមិ០៤ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធទៅនឹងករណី មិនគោរពវិធានការរដ្ឋ​បាលរបស់សាលាខេត្តព្រះសីហនុ (ផឹ ក ស៊ី​បង្ហោះ​វីដេអូតាមបណ្តាញប្រព័ន្ធទំនាក់ទំនងសង្គម​ហ្វេសប៊ុក កាលពីវេលា​ម៉ោង១៩​និង​៣០​នាទីយប់ ថ្ងៃ​សៅរ៍ ទី០១​ ខែឧសភា​ ឆ្នាំ​២០២១​

នៅចំណុចក្រុមទី១៣ ភូមិ០៤ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​ ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងក្រោមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលផ្នែកនិតីវិធីច្បាប់ និងឯកភាពពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងធ្វើការសាកសួរនៅបញ្ជាការដ្ឋាន អ.ហ ខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។