សង្វេគពេកហើយ ក្មេងតូចអាយុ២ខួប ដេកធ្វើចត្តាឡីស័កម្នាក់យ៉ាងកំសត់ បន្ទាប់ពីឪពុកកើតកូវីដបានស្លាប់ ហើយម្ដាយមានភាពធ្ងន់ធ្ងរ

ប្រទេសថៃ៖ អាណិតណាស់ឪពុកស្លាប់ថ្ងៃនេះដោយសារកូវីដរីឯម្តាយកើតកូវីដសភាពធ្ងន់ធ្ងរទៀត ក្មេងប្រុសអាយុ 2 ឆ្នំាត្រូវដេកធ្វើចត្តាឡីស័កម្នាក់ឯងយ៉ាងកំសត់បន្ទាប់ពីឪពុកកើតកូវីត១៩ ហើយស្លាប់ថ្ងៃនេះ

រីឯម្តាយក៏កើតកូវីតសភាពធ្ងន់ធ្ងរដូរទៅមន្ទីរពេទ្យផ្សេង.មិននឹកស្មានមានស្ថានភាពនេះកើតឡើងសោះ ខណ:នេះអ្នកជម្ងឺជាច្រើននៅថៃកំពុងដង្ហោយត្រូវការគ្រែដេកព្យបាល

អ្នកខ្លះត្រូវដេកស្លាប់នៅផ្ទះព្រោះគ្មានឡានពេទ្យមកយកមិននឹកស្មានថាពិភពលោកដើរដល់ដំណាក់កាលនេះសោះ