នារីវ័យក្មេងអាយុ២០ឆ្នាំ ជួបជុំមិត្តភក្ដិ ផឹកស្រា ស្រាប់តែក្អួតចង្អោទន់ដៃទន់ជើង រហូតដល់ស្លាប់ ខណៈមូលហេតុពុំទាន់ដឹង

នារីវ័យក្មេងម្នាក់ ជួបជុំមិត្តភក្តិ ផឹ ក ស៊ី នាងបានផឹ ក ស្រាថ្នាំ លា យ ជាមួយភេសជ្ជ: ស្រាប់តែមានអាការមិនស្រួលខ្លួន ក៏ហៅម៉ូតូកង់បីឌុបទៅពេទ្យ ពេលទៅដល់ អស់ជាច្រើនកន្លែង ពេទ្យមិនទទួលជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់នៅលើម៉ូតូកង់បី

ទល់មុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ។

សពនារីរងគ្រោះឈ្មោះ ស្រី លីន អាយុ២០ឆ្នាំ មុខរបរ បម្រើការតាមភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅខេត្តកំពង់ចាម ។

នៅមុនពេលកើតហេតុ ពួកនាងមានគ្នាចំនួន០៦នាក់ ប្រុសម្នាក់ ត្រូវជាសង្សារនារី រងគ្រោះ បាននាំគ្នាជួ ប ជុំផឹ កស៊ី ចំណែកស្ត្រី០៤នាក់ បាននាំគ្នាផឹ ក ស៊ី ស្រាបៀរកំ ប៉ុង រីឯជនរងគ្រោះ និងសង្សាររបស់នាង បាននាំគ្នា ផឹ កស្រាថ្នាំ លាយ ជាមួយនឹងភេសជ្ជៈ ផឹកអស់ចំនួន៦ឈុត ។

លុះពេលផឹកហើយក៏ស្រាប់តែនារីរងគ្រោះ បានក្អួតចង្អោទន់ដៃទន់ជើង ដោយឃើញអាការមិនស្រួល ពួកគេជាមិត្តភក្ដិ ក៏បានហៅម៉ូតូកង់បីឥណ្ឌា ឲ្យមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ពេលទៅដល់មន្ទីរពេទ្យរុស្ស៊ី ពេទ្យថាអត់ទទួល ក៏បន្តទៅពេទ្យឯកជនបញ្ញាសក្តិ

ពេទ្យអត់ទទួលទៀត ក៏បន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ តែពេលទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបា នស្លាប់ទៅហើយ ។

បន្ទាប់ពីដឹងថានារីរងគ្រោះស្លាប់ហើយ មិត្តភក្តិក៏បានទាក់ទងទៅរកសាច់ញាតិនៅឯខេត្ត ហើយសាច់ញាតិក៏ប្រាប់មកវិញថា ឲ្យម៉ូតូកង់បីដឹកយកទៅដាក់នៅវត្តចាក់អង្រែក្រោមទៅ ដើម្បីធ្វើបុណ្យ ។

ប៉ុន្តែពេលទៅដល់មុខវត្តចាក់អង្រែក្រោម ក៏ត្រូវចាក់ សោរបងមិនឲ្យចូល ដោយរង់ចាំខាងពេទ្យ មកយកសំណាក និងឲ្យខាងសមត្ថកិច្ចជំនាញពិនិត្យមើលថា

ជនរងគ្រោះបានស្លាប់ ដោ យសារករណីអ្វី ឲ្យប្រាកដ ទើបសមត្ថកិច្ចប្រគល់សពឲ្យក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕