គាត់ត្រូវរថយន្តបុកគៀរធ្លាក់ប្រឡាយ សំណាងបានអ្នកដំណើរជួយរួចផុតសេចក្ដីស្លាប់ សុំផ្ដាំទៅតៃកុងឡាន បើកបរប្រយ័ត្ន កុំអាងអីបើករត់

02-07-2021៖ យោងតាមគណនីហ្វេសប៊ុក Suong Tito បានរៀបរាប់ថា៖ សូមអរគុណដល់អ្នកភូមិដើមទ្រាំងស្រុកកណ្តាលស្ទឹង និងបងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣បានជួយសង្គ្រោះក្មួយប្រុសខ្ញុំ San Vuth Dimong ដែលត្រូវរថយន្តបុកគាធ្លាក់ប្រឡាយបានរួចផុតពីសេចក្តីស្លាប់។

ហើយក៏សូមផ្តាំផ្ញើរដល់បងតៃកុងឡានមួយចំនួនសូមបង្កើនការប្រុងប្រយ័ត្នអាណិតដល់អ្នកជិះម៉ូតូផង កុំអាងបុកហើយរត់បាត់ ថ្ងៃនេះចំក្មួយខ្ញុំ តែបើថ្ងៃក្រោយចំលើគ្រួសារអ្នកវិញនោះអ្នកនឹងបានយល់…

អ្នកអាចរត់គេចពីអ្នកដ៏ទៃបាន តែមិនអាចកុហក់ខ្លួនឯងបានទេ…។ សូមឲ្យក្មួយប្រុសឆាប់ជាសះស្បើយឡើងវិញ

ដូច្នេះសូមផ្ដាំទៅតៃកុងរថយន្តគ្រប់រូបទាំងអស់ មេត្តាបើកបរដោយប្រុងប្រយ័ត្នផង កុំអាងបុកហើយរត់គេច មិនអាសូរដល់អាយុជីវិតអ្នកធ្វើដំណើរលើដងផ្លូវផង។