ពិតរន្ធត់ចិត្តណាស់! គាត់មានផ្ទៃពោះ៧ខែជិតដល់ខែសំរាលហើយ បែរបាត់បង់ជីវិតដោយសារកូវីដ😭😭

ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យន សុខលាភ បានរៀបរាប់យ៉ាងសង្វេគថា៖ អាសូរពេកហើយ ប្អូនថ្លៃខ្ញុំឈ្មោះ ធី ច្រឹប រស់នៅភូមិបៃបី ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានស្លាប់ដោយសារជំងឺ កូវិត ១៩

នៅយប់ថ្ងៃទី ១ កក្កដា នាងមានផ្ទៃពោះ៧ខែជិតដល់ខែសំរាលហើយ។ ម្ចាស់គណនីដដែលក៏បានបញ្ជាក់ថា ប្អូនថ្លៃ មានអាការៈ ឈឺក ហត់ ក្អក ពិបាកដក ដង្ហើម។

វាជារឿងមួយគួរអោយសង្វេគពន់ពេក សូមចូលរួមរំលែកទុក្ខនៃគ្រួសារសពផង និងសូមឱ្យបងប្អូនយើងទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្ន ដោយអនុវត្តតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជានិច្ច ពិសេស ៣កុំ ៣ការពារ។

ប្រភពហ្វេសប៊ុក៖ យន សុខលាភ