ស្ដែងៗណាស់លោកអើយ! សូមប្រយ័ត្ន កំពុងបើករថយន្ត ស្រាប់តែមានបុរសម្នាក់ចេញពីណាទេ គប់រថយន្ត ដល់ពេលនេះឃាត់ខ្លួនបានស្រេច(មានវីដេអូ)

នៅវេលាម៉ោង១៥:២០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា (គប់រថយន្ត) កាលពីវេលាម៉ោង២១:០០នាទីយប់

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៤ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ មួង ទូច ភេទប្រុស អាយុ៤៤ឆ្នាំ។

ជនសង្ស័យមានឈ្មោះ ង៉ែត ភារម្យ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងឡាន ទីលំនៅបច្ចុប្បន្នភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនិតីវិធីច្បាប់៕

ប្រភពវីដេអូហ្វេសប៊ុក Huy Bunleng News