កុំបាក់ទឹកចិត្តដោយសម្ដីអ្នកដទៃ! ពិធីការិនីរូបស្រស់ជីម មី ទម្លាយរឿងគេបំបាក់ទឹកចិត្តជាច្រើនលើកកាលពីមុន ទម្រាំពុះពារបានដល់…

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ពិធីការិនីស្រស់សោភារាងស្រឡូន កញ្ញា ម៉េង ជីម មី តាមរយៈហ្វេសប៊ុកផេក Jimmy Meng បានរៀបរាប់ថា៖

កាលពីខ្ញុំនៅអាយុ 15 ឆ្នាំ ខ្ញុំមានបំណងចង់ប្រលង freshie , តែពេលនោះមានមនុស្សម្នាក់និយាយឱ្យខ្ញុំថា ” មិនបាច់ប្រលងទេ , មុខអញ្ចឹងប្រឡងអត់ជាប់ទេ ។ នៅធ្វើស្រីស្អាតនៅប៉ៃលិនហ្នឹងទៅកុំទៅធ្វើស្រីអាក្រក់នៅភ្នំពេញ ។

“ពេលនោះខ្ញុំក៏មានអារម្មណ៍ថាស្ទាក់ស្ទើរហើយមិនហ៊ានទៅប្រឡងតែម្ដង។ ដោយសារតែមិនទាន់បានឈានជើងចូលផងត្រូវបានគេបំបាក់ទឹកចិត្តទៅហើយ។ រហូតបីឆ្នាំក្រោយមកខ្ញុំចង់ដាក់ពាក្យចូលប្រលង Asia next top model តែមិនហ៊ានទៅ

ដោយសារតែយើងត្រូវទៅប្រទេសមួយផ្សេង ឆ្ងាយពីផ្ទះចុះកុងត្រាជាមួយគេមិនឱ្យកាន់ទូរសព្ទមិនឲ្យទាក់ទងអ្នកផ្ទះរហូតដល់ពេលប្រឡងចប់។ ពេលនោះគិតថាខ្លាចខ្លាំងណាស់មិនដឹងថាទៅដល់ជួបរឿងអ្វីខ្លះពីព្រោះមិនអាចទំនាក់ទំនងអ្នកផ្ទះបានហើយ

ត្រូវទៅតែម្នាក់ឯង។ ក្នុងនាមជាក្មេងស្រីម្នាក់ខ្ញុំគ្មានភាពក្លាហាននឹងទៅខ្ញុំក៏បោះបង់វាចោល។ខ្ញុំតែងតែយកភាពភ័យខ្លាច , នឹងសម្ដីអ្នកដទៃមកដាក់មុខរហូត , ធ្វើឲ្យខ្ញុំបរាជ័យនឹងរឿងដែលខ្ញុំចង់ធ្វើជាច្រើនរឿង ។ រហូតដល់ថ្ងៃមួយខ្ញុំចាប់ផ្ដើមចូលធ្វើ

ជាពិធីការិនី , មានមនុស្សស្រីម្នាក់គាត់បាននិយាយប្រាប់ខ្ញុំថា : ” បងសុំនិយាយមួយចុះ , សំឡេងដូចជីមមីឯង ធ្វើពិធីករមួយជីវិតទៀតក៏មិនអាចល្បីបានដែរ ។” តែពេលនោះខ្ញុំខ្លាចដូចគ្នា ខ្ញុំគិតក្នុងចិត្តថាតើវាជាពាក្យពិតឬគ្រាន់តែជាពាក្យបំបាក់ទឹក

ចិត្តរបស់ខ្ញុំដូចមុនៗ។ ប៉ុន្តែលើកនេះខ្ញុំលែងស្ដាប់ពាក្យគេនិយាយហើយ ខ្ញុំនៅតែបន្តធ្វើអ្វីដែលខ្ញុំបានឈានជើងចូល ខ្ញុំនៅតែខំដើរទៅមុខ , ផ្លាស់ប្ដូរគ្រប់យ៉ាងឲ្យទៅជាល្អជាងមុន , ឈប់ខ្លាចឈប់ភ័យ , ខ្ញុំតែងតែប្រាប់ខ្លួនឯងថាទៅមុខទៅបើជោគជ័យខ្ញុំ

នឹងបានគ្រប់យ៉ាងដែលខ្ញុំចង់បាន , បើបរាជ័យខ្ញុំសល់បទពិសោធន៍ ។ តែចាប់តាំងពីខ្ញុំសម្រេចចិត្តថាខ្ញុំមិនស្ដាប់ភាសាអគតិរបស់មនុស្សដែលចាំតែជាន់ពន្លិចយើង ។ ជីវិតរបស់ខ្ញុំក៏ចាប់ផ្ដើមពន្លឺល្អ ។ នៅក្នុងថ្ងៃដែលខ្ញុំចាប់ផ្ដើមធ្វើរឿងនិទានមុនចូល

គេង ខ្ញុំនិយាយនិទានឲ្យមនុស្សគ្រប់គ្នាស្ដាប់ ហើយមានខំមិនជាច្រើនដែលគាត់លើកទឹកចិត្តខ្ញុំគាត់ថាខ្ញុំជាមនុស្សដែលមានសំឡេងពីរោះ , និយាយគួរឱ្យចង់ស្ដាប់ ,គាត់ណែនាំឱ្យខ្ញុំបង្កើតកម្មវិធី podcast ផ្ទាល់ខ្លួនទៀត ។ ចាប់តាំងពីពេលនោះទើបខ្ញុំ

ដឹងថា ពាក្យសម្ដីបំបាក់ទឹកចិត្តរបស់អ្នកដទៃគឺវាមានបង្កប់នូវគោលបំណងអាក្រក់ដែលគាត់មិនចង់ឱ្យយើងទៅដល់ទីតាំងដែលយើងប្រាថ្នាចង់ទៅ។ តែមានតែយើងទេដែលមានសិទ្ធិសម្រេចថាស្ដាប់ឬក៏មិនស្ដាប់។