កុំមើលតែសំបកក្រៅ! ជិះឡានកូនស្រីទៅថតកុន តារាថ្មីខ្លះមើលលើមើលក្រោមបែបចង់មើលងាយ ស្រាប់តែតារាប្រុសជើងចាស់ សាវិន ហ្វីលីព ដាក់មួយឃ្លាថា….

តារាប្រុសជើងចាស់ លោក សាវិន ហ្វីលីព ត្រូវមហាជន ជាច្រើន តែងតែសម្គាល់ឃើញ រូបលោក សម្តែងក្នុងរឿងភាគខ្មែរល្បីៗស្ទើរ

គ្រប់ខ្សែតែម្តង មិនត្រឹមជាមួយនឹង រូបរាងសង្ហាខ្ពស់ស្រលះ និងក្មេងជាងវ័យទេ រូបលោក ថែមទាំងមាន សមត្ថភាពក្នុងការសម្តែង ដើរតួដូចធម្មជាតិ ថែមទៀត ។

យ៉ាងណាមិញតាមរយៈគណនីហ្វេសប៊ុកតារាប្រុសជើងរូបនេះ បានរៀបរាប់ឱ្យដឹងថា៖

«តារាថ្មីខ្លះឃេីញឯងយកទ្បានកូនស្រីជិះទៅថតកុន មេីលលេីមេីលក្រោមបែបចង់មេីលងាយខណៈខ្លួនឯងជិះទ្បានទំនេីបបង់រំលោះ ផ្ទះបុរីក៍បង់រំលោះសោះហ្នឹង… សង្គមនេះគេចូលចិត្តវាយតម្លៃមនុស្សសំបកក្រៅនិងសំបូរមនុស្សរស់នៅក្នុងជីវិត

High show Fake ! ខ្ញុំសូមបញ្ជាក់ថានៅពេលនេះប្ដីប្រពន្ធខ្ញុំមិនមានជំពាក់បំណុលនរណាសូម្បីតែមួយសេនដុល្លាទ្បេីយមានតែគេជំពាក់ខ្ញុំមិនសង»។