ល្អណាស់ចេះគិតត្រូវ! ប៊ិះបញ្ចប់ជីវិតដោយលោតទឹកទៅហើយ សំណាងបានពូPassApp ណែនាំឱ្យគិតពីឪពុកម្ដាយខ្លួន ទើបយុវតីត្រឡប់ទៅផ្ទះវិញ…

កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយនៅលើស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលសង្ស័យ ថា យុវតីម្នាក់ មក លោតទឹក ស ម្លា .ប់ ខ្លួន ពីលើស្ពាន ដោយគេ

ឃើញបន្សល់ទុករូបថតជាមួយសង្សារ និងអាវ ស្បែកជើង នៅនឹងកន្លែងកើតហេតុ ។

ដោយឡែកក្រោយរឿងនេះផ្អើលដល់មិត្តភ័ក្ត បងប្អូន សាច់ញាតិ និងផុសផុលលើបណ្តាញសង្គមហ្វេសបុករួចមក នារី ដែលសង្ស័យខាងលើ បានចេញមុខ បកស្រាយ ប្រាប់ដល់សារព័ត៌មានថា ខ្លួនមិនបានលោតនោះទេ ដោយយប់កើតហេតុនោះ ខ្លួនឈ្លោះ

ជាមួយសង្សារ គួបផ្សំជាមួយការស្រវឹង ទើបជិះPassApp ទៅលើស្ពានជ្រោយចង្វារ តែត្រូវបានពូអ្នកបើកPassApp ឃាត់ទាន់ និងណែនាំថាឲ្យគិតដល់ម្តាយឪពុកផង ទើបខ្លួនមិនលោតវិញ និងជិះត្រឡប់មកផ្ទះវិញ។

ចំពោះស្បែកជើង អាវរូបថតលើស្ពាននោះ គឺដោយសារស្រវឹងខ្លាំងពេលខ្លួនក៏មិនបានយកមកទេ ដោយទុកនៅទីនោះចោល ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ អ្នកសារព័ត៌មាន និងសមត្ថកិច្ច។

សូមទស្សនវីដេអូកិច្ចសម្ភាសន៍ខាងក្រោម៖