អាណិតគាត់ណាស់! ពរពោះអស់ជាច្រើនខែ ទីបំផុតបានសម្រាលកូនហើយ អសកុលអីអត់ស្គាល់មុខប្ដីម៉េចទេ ព្រោះថា…

មហាជននិយមលេងបណ្ដាញសង្គមភាគច្រើនបានស្គាល់ហើយ នារីសតិមិនគ្រប់ម្នាក់ ដែលនាងតែងត្រូវបានគេថតវីដេអូឱ្យ

និយាយបែបកំប្លែងលេងសើចរួចបង្ហោះនៅលើហ្វេសប៊ុក នឹងតិកតុក ដើម្បីបង្ករសំណើចដល់អ្នកទស្សនា ខណៈអ្នកខ្លះសើច

សប្បាយហៀរទឹកភ្នែក ចំណែកអ្នកខ្លះក៏ផ្ទុះក្ដីអាណិតអាសូរដល់នាងផងដែរ។ បន្ទាប់ពីស្ងាត់បាត់មុខមិនសូវឃើញមុខនៅលើបណ្ដាញសង្គមអស់រយៈពេលយូរគួរសម​ ស្រាប់តែថ្មីៗនេះ នារីសតិមិនគ្រប់រូបនេះ បានឆក់យកទឹកភ្នែកមហាជនផ្ទុះក្ដីអាណិត

អាសូរជាពន់ពេក ខណៈនាងបានសម្រាលកូនប្រុសមួយដោយសុវត្ថិភាព ប៉ុន្តែអកុសលមិនស្គាល់មុខឪពុកក្មេងនោះឡើយ។

ដោយក្នុងត្រូវបានគណនីហ្វេសប៊ុកឈ្មោះ នួន ចាន់នី បានរៀបរាប់ឱ្យដឹងថា«ក្រោមមេឃតែ១វាសនាខុសគ្នា ខ្ញុំកំពុងតែរកជំនួយដល់គាត់បាន១គ្រាៗទេ​

បើបងប្អូនណាចង់ជួយគាត់អាចទំនាក់ទំនងលេខទូរសព្ទឪពុកគាត់ផ្ទាល់បាន 016796655 នៅភូមិក្រាំងស្រម៉ឃុំស្វាយជុកស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង»។

យ៉ាងណា ជុំវិញរឿងរ៉ាវគួរសង្វេគ និងខ្លោចចិត្តជាទីបំផុតនេះ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានផ្ទុះការខឹងសម្បារជាខ្លាំងដល់ បុគ្កលដែលបានប្រព្រឹត្តទង្វើស្មោគគ្រោកលើនារីសតិមិនគ្រប់រហូតមានផ្ទៃពោះសម្រាលកូន ខណៈមានអ្នកខ្លះបានខមិនទាំងក្ដីអាណិតថា«ជីវិតអើយៗ

ហេតុអ្វីក៏ព្រោះតែតណ្ហារបស់ខ្លួន ធ្វើឲ្យទារកដែលគ្នាលូតលាស់មករងកម្មយ៉ាងនេះ ដើម្បីតែក្តីសុខខ្លួនឯងមួយគ្រា ធ្វើឲ្យអ្នកដ៏ទៃវេទនាតើឲ្យគាត់មើលថែរកូននេះបានល្អដោយរបៀបណា អនិច្ចារកូនអើយ កូនកើតមកហើយបែរជាមិនដឹងនរណាជាឪពុក

ម្តាយសតិក៏មិនសូវល្អ សូមចងចាំថាកុំព្រោះតែក្តីសុខខ្លួនមួយគ្រា ធ្វើឲ្យអ្នកដ៏ទៃវេទនាមួយជាតិ កម្មលើលោកមានពិត បើអ្នកឯងប្រព្រឹត្តលើគេ ទោះអ្នកនោះមិនបានសងសឹកតែក៏មានអ្នកផ្សេងសងជំនួសដែរ»៕