កំពុងឃ្វាលគោ ក៏ឮសំឡេងមនុស្សស្រីស្រែកឲ្យជួយយ៉ាងគ្រលួច ទាំងកណ្ដាលថ្ងៃត្រង់ ពេលដើររកមើល អត់ឃើញ ស្រាប់តែកន្លះខែក្រោយមក…(មានវីដេអូ)

រាជធានីភ្នំពេញ ៖ តាមអ្នកភូមិបានឱ្យដឹងថា កាលពីកន្លះខែមុនមានបុរសម្នាក់ដែលជាអ្នករស់នៅក្នុងភូមិបានមកឃ្វាលគោ

ដើរមកដល់ចំណុចទីតាំងកន្លែងកើតហេតុខាងលើនេះក៏បានឮសំឡេងមនុស្សស្រីស្រែកឲ្យជួយយ៉ាងគ្រលួច ទាំងកណ្ដាលថ្ងៃត្រង់

គាត់បានព្យាយាម ងាករកមើល តែមិនឃើញអ្វី ស្រាប់តែហើយកន្លះខែក្រោយ មកក៏គេប្រទះឃើញលលាដ៍ក្បាលមនុស្សម្នាក់

ហើយក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចឲ្យភ្លាមៗ នាវេលាវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ខែសីហា ឆ្នាំ ២០២១ ដែលស្តិត

នៅភូមិកម្រៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ លុះមកដល់ព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញ

ចក្ខុនិងកោសល្យវិច័យបានចុះមកដល់រួចពិនិត្យនិងកាយដីយកសពដែលសល់លលាក្បាលនិងគ្រោងឆ្អឹង ស្រាប់តែឃើញដីមួយ

កន្លែងនៅជិតគ្នារាងខុសប្រក្រតីក៏សមត្ថកិច្ចជំនាញយកចបទៅកាយដីដែលសង្ស័យនោះស្រាប់តែប្រទះឃើញស..ពម្នាក់ទៀត

កប់នៅជិតគ្នាចំងាយប្រហែលជា១០ម៉ែត្រ ដោយសាកសពនោះមានជាប់នៅខោអាវតែពុំទាន់សន្និដ្ឋានថាស្រីឬក៏ប្រុសនោះទេ។

ពាក់ព័ន្ធករណីនេះ ​លោកវរសេនីយ៍ទោ ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានបញ្ជាក់ប្រាប់អង្គភាព TVFB ឲ្យដឹងថា ពិតជាមានការប្រទះឃើញសាកស.ពមនុស្សដល់ទៅ២នាក់ពិតមែន , ដោយស្ថិតនៅក្នុងរណ្តៅ២ផ្សេងគ្នា ដែលមានចម្ងាយពីគ្នា៨ម៉ែត្រ

ដោយដំបូងឡើយសមត្ថកិច្ចបានពិនិត្យសាកសពដែលសល់តែគ្រោងឆ្អឹង និងនិងលលាដ៍ក្បាល ខណៈកំពុងពិនិត្យសមត្ថកិច្ចក៏

បានកាយរកឃើញសាកសព ម្នាក់ទៀតតែម្តង ។ តែពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវសិន ដោយគាស់ពិនិត្យសាកសព

មួយឲ្យហើយចប់ ទើបបន្តពិនិត្យសាកសពមួយទៀត ។ យ៉ាងណាសាកសព និងគ្រោងឆ្អឹងដែលត្រូវបានប្រទះឃើញសមត្ថកិច្ចនៅ

មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ​ហើយចំពោះការប្រទះឃើញសពមនុស្សពីរនាក់នេះ សមត្ថកិច្ចក៏មិនទាន់ដឹងថាជាករណីអ្វីអោយប្រាកដនៅឡើយនោះទេ។គឺសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្តនៅក្នុងជុំវិញករណីខាងលើនេះ ៕

ប្រភព៖ TVFB ព័ត៌មានក្នុងដៃអ្នក