រំជួលចិត្តស្រក់ទឹកភ្នែក! អូនទៅចោលបងនិងកូន គ្មានសូម្បីលាមួយម៉ាត់ ២ឆ្នាំ៨ខែ លឿនពេកហើយប្រពន្ធសំលាញ់ លារហូតហើយ ជាតិក្រោយសូមជួបអូនទៀត….

វាជារឿងមួយដែលមិនអាចទទួលបានយកទេ មនុស្សនៅជួបមុខគ្នារាល់ថ្ងៃ សុខៗស្រាប់តែលាចាកចោលរហូត គ្មានថ្ងៃវិលវិញបែបនេះ ក្នុងនាមជាប្ដីជាឈឺខ្លាំងណាស់។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Bøng Snâ ត្រូវជាប្ដី បានរៀបរាប់ទាំងមិនអាចទទួលយកបានថា៖ ស្តាយណាស់អូនមិនទាន់បានឃើញមុខកូនផង ទៅទាំងគ្មានលាប្តីមួយមាត់ ទៅអោយបានសុខ ណាអូនណាបើមានជាតិក្រោយបងសូមជួបអូនម្តងទៀត។

ម្ចាស់គណនីដដែលបានបន្តទៀតថា៖ ២ឆ្នាំ៨ខែ លឿនពេកហើយប្រពន្ធសំលាញ់ លារហូតហើយ អូនដាច់ចិត្តទៅចោលប្តីនិងកូនហើយទៅរហូតគ្មានថ្ងៃវិលវិញ បើមានជាតិក្រោយបងសូមជូបអូនម្តងទៀត សុំទោសដែលកន្លងមកបងមើលថែអូនមិនបានល្អ។

ដោយឡែកមូលហេតុនៃការបាត់បង់ជីវិតប្រពន្ធជាទីស្រឡាញ់នេះ មិនត្រូវទម្លាយឱ្យដឹងពីមូលហេតុនៅឡើយ។

ក្រោយពីបង្ហោះសារពីការបាត់បង់មនុស្សជាទីស្រឡាញ់ ធ្វើឱ្យក្រុមគ្រួសារ សាច់ញាតិ បងប្អូន សម្ដែងអារម្មណ៍សោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ។