ដឹងឱ្យច្បាស់សិន! សមត្ថកិច្ចផាកពិន័យកូនគាត់ គាត់ឈឺមានអារម្មណ៍មិនល្អ និងមិនបានពិចារណា ក៏ធ្វើការខមិនបែបនេះ ចុងក្រោយត្រូវ….

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការឆ្លើយតបជូនសាធារណជន និង

គណនីហ្វេសប៊ុកឈ្មោះ Heng Ravuth ដែលបាន ខមិន ក្នុងហ្វេសបុកផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មានខ្លឹមសារថា៖​

“ជួយមើលប៉ូលីសគោលដៅមុខមន្ទីរពេទ្យឃុំពញាឮផង គៀបយកលុយឆៅៗ (បើកឡានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាប់ខ្លួនហើយ ប៉ូលីសចោទថាមិនបានពាក់ ប្រកែកយកឈ្នះអោយបង់លុយផាកទាល់តែបាន បង់លុយទាំងឈឺចាប់ផង”។

ក្រោយពីទទួលបានព័ត៌មានខាងលេីភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាឱ្យកម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈ ស្រាវជ្រាវបំភ្លឺករណីខាងលើ។

ជាលទ្ធផល៖កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្លាំងផ្នែកសណ្ដាប់ធ្នាប់​ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានឃាត់រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-0025 បើកបរដោយឈ្មោះ ហេង ប៊ុនទ្រី​ (ត្រូវជាកូនរបស់ម្ចាស់គណនី​ Heng​ Ravuth) ភេទប្រុស

ដែលបើកបររថយន្តមានទិសដៅពីត្បូង ទៅជើង(ភ្នំពេញ-ឧដុង្គ) មិ​នពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព​ ក៏ត្រូវបានកម្លាំងអង្កេតមេីលបទល្មេីសចរាចរណ៍​ ដែល​ឈរជេីងនៅគោលដៅដេីម​ទី (មុខមណ្ឌលសុខភាពឃុំពញាឮ​) ប្រទះឃេីញ​អ្នកបើកបរខាងលើមិន

ពាក់ខ្សែក្រវ៉ាត់ ក៏ផ្តល់ព័ត៌មាន​(បោះដៃ)​ តាមវិទ្យុទាក់ទងទៅគោលដៅផាកពិន័យដេីម្បីឃាត់រថយន្ត។

ខណៈនោះ អ្នកបេីកបរឃើញនគរបាលចរាចរណ៍​ ក៏ស្រវ៉ាទាញខ្សែក្រវ៉ាត់សុវត្ថិភាពមកពាក់។ បន្ទាប់មកក៏ត្រូវបានកម្លាំងចរាចរណ៍ឈរជេីងនៅគោលដៅផាកពិន័យ​ ចំណុចមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលពញាឮ​ ឃាត់រថយន្តបាន​ ហេីយ​សមត្ថកិច្ចបាន

និយាយថាប្អូនបើកបរមិនពាក់ខ្សែក្រវ៉ាត់​ ចំណែកអ្នក​បើកបរ​រថយន្តនោះបានតបវិញថាខ្ញុំពាក់ខ្សែក្រវ៉ាត់មកតាំងពីផ្ទះ។

សមត្ថកិច្ចក៏បានអញ្ជេីញគាត់ចុះមកជួបអ្នកដោះស្រាយ​ ពេលនោះអ្នកបើកបររថយន្តមិនបាននិយាយជាមួយអ្នកដោះស្រាយទេ។

ប៉ុន្តែគាត់បានទំនាក់ទំនងតាមទូរស័ព្ទទៅកាន់អាណាព្យាបាលរបស់គាត់​ (អាចជាម្ចាស់គណនី​ខាងលេី)ថា៖”ប៉ាខ្ញុំពាក់ខ្សែក្រវ៉ាត់តាំងពីផ្ទះ ហើយគាត់ក៏បានបិទទូរស័ព្ទ”​ និងបន្តទំនាក់ទំនងជាលេីកទី​២​ នៅពេលសន្ទនាតាមទូរស័ព្ទចប់​ សាម៉ីខ្លួន​បាន​

និយាយមកកាន់សមត្ថកិច្ចថាសរសេរប័ណ្ណឱ្យខ្ញុំមក ចាំយកទៅបង់នៅស្នងការ​ (ដោយស្ម័គ្រចិត្ត​ គ្មានការគាបសង្កត់​ ឬបង្ខិតបង្ខំយកប្រាក់ពីកម្លាំងសមត្ថកិច្ចឡេីយ)។នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ អនុវត្តតាមចំណាររបស់លោកឧត្តមសេនីយ៍ទោ ឈាង ភារិទ្ធ

ប្រធានក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំណារឯកភាពរបស់លោកឧត្តមសេនីយ៍ទោ

ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយអធិការដ្ឋាននគរបាលស្រុកពញាឮ កោះហៅម្ចាស់គណនីឈ្មោះ Heng

Ravuth និងអ្នកបើកបរជាកូនឈ្មោះ ហេង ប៊ុនទ្រី មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសួរនាំ ពន្យល់ណែនាំ ពីជំនាញ វិធានការជំនាញ និងទិដ្ឋភាពច្បាប់ ឲ្យពួកគាត់បានយល់។ក្រោយពីសមត្ថកិច្ចធ្វើការ

ពន្យល់ណែនាំរួច ម្ចាស់គណនីខាងលើ បាននិយាយថា នៅថ្ងៃដែលសមត្ថកិច្ចធ្វើការផាកពិន័យកូនគាត់នោះ គឺគាត់ឈឺមានអារម្មណ៍មិនល្អ និងមិនបានពិចារណា ក៏ធ្វើការសរសេរបង្ហោះ (ខមិន) ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងគណនី

ហ្វេសបុកផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសមត្ថកិច្ចនគរបាលស្រុកពញាឮ ដែលអនុវត្តច្បាប់ចរាចរណ៍បានត្រឹមត្រូវតាមជំនាញ និងច្បាប់។ បន្ទាប់មកម្ចាស់គណនី និងអ្នកបើកបរ ក៏បានសុំទោស និងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចរាល់កំហុសខុស

ឆ្គងដែលគាត់បានប្រព្រឹត្តនោះ។ជាចុងក្រោយម្ចាស់គណនីហ្វេសបុកខាងលើ បានខមិន ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល វិញដែលមានពាក្យពេចន៍ខ្លឹមសារថា (ខ្ញុំសុំទោសលោកនាយដោយមានការយល់ច្រឡំ និងទទួលព័ត៌មានមិនបានគ្រប់

ជ្រុងជ្រោយ ពេលនេះខ្ញុំបានសុំទោស និងសុំការសម្របសម្រួលជាមួយសមត្ថកិច្ចប៉ូលីសស្រុកពញាឮ និងស្នងការខេត្តកណ្តាលរួចហើយ)។អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕