ពិតជាច្រើនណាស់! ក្ដាមសេះ១ក្បាល មានស៊ុតប្រហែល១លានគ្រាប់ បើលែងចូលសមុទ្រវិញ នឹងផ្តល់ក្តាមជំទង់មកវិញប្រហែល ១ ០០០ក្បាល លែងវាទៅ ដើម្បីកូនចៅជំនាន់ក្រោយទៀត..

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល ៖ «ក្តាមសេះ១ក្បាល មានស៊ុតប្រហែលមួយលានគ្រាប់ បើយើងលែងចូលសមុទ្រវិញ

វានឹងផ្តល់ក្តាមជំទង់មកវិញប្រហែល ១ ០០០ក្បាល ចុះបើយើងលែង ១០ ០០០ក្បាល នោះនឹងផ្តល់ក្តាមជំទង់មកវិញចំនួន ១០ ០០០ ០០០ក្បាល។ តើខ្ញុំអង្វរសុំបានទេ បើបងប្អូនអ្នកនេសាទចាប់បានក្តាមដែលមានស៊ុតនៅក្រៅស្នូក

សូមលែងត្រឡប់វិញ ហើយប្រជាពលរដ្ឋមេត្តាកុំទិញ និងបរិភោគ។ រួមគ្នាដើម្បីថែរក្សាធនធានជលផលសមុទ្ររបស់យើង»។

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP