អានចប់បានយល់! ថៅកែស្រីទ្រី ដាណា សុំទោសអ្នកទាំង២ ដែលកូនមិនអាចរកក្ដីសុខរឿងជីវិតគ្រួសារជូនខ្លួនឯងបាន ដែល….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថៅកែស្រី ទ្រី ដាណា ដែលជាស្ត្រីដ៏ជោគជ័យម្នាក់ និងមានជំនួញធំៗក្នុងដៃជាច្រើន ហើយអ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល ក៏ដូចជាសោកស្ដាយនោះ គឺប៉ុន្មានថ្ងៃនេះ ក្នុងគ្រួសារថៅកែស្រី មានរឿងរ៉ាវរកាំរកូសគ្នា។

ស្រាប់តែនៅថ្ងៃទី០៩ ខែកញ្ញា នេះ តាមរយៈហ្វេសប៊ុកផេកថៅកែស្រី បានបង្ហោះសារបែបនេះថា៖

«សុំទោសអ្នកទាំង២ ដែលកូនមិនអាចរកក្ដីសុខរឿងជីវិតគ្រួសារជូនខ្លួនឯងបាន ច្រើនឆ្នាំហើយ ដែលអ្នកទាំង២ ចាកចេញទៅចោលកូន ទាំងមិនទាន់ស្គាល់អ្វីហៅថាភាពសុខស្រួលក្នុងជីវិត ហើយក៏សុំទោសដែលពេលនោះកូនគ្មានលទ្ធភាពមើលថែអ្នក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំង២ ព្យាបាលអ្នកទាំង២ ឱ្យនៅមានដង្ហើមបាន។ ពុកម៉ែ លក់លៀស លក់បន្លែ ជួយប្រោះព្រំកូនឱ្យធំដឹងក្ដី។ កូនមិនទាន់បានសងគុណពុកម៉ែ មិនទាន់ផ្ដល់អ្វីឱ្យអ្នកទាំង២វិញ តែកូនបានព្យាយាមធ្វើបុណ្យ ធ្វើតាមការទូន្មានរបស់អ្នកទាំង២ មិនភ្លេចអតីត

កាលយើងជាអ្នកក្រទេ។អ្វីដែលកូនធ្វើរាល់ថ្ងៃ គឺបំពេញតួនាទីជាម្ដាយ ជាប្រពន្ធ ជាកូនប្រសារ សាច់ញាតិ ជាបងប្អូន ជាម្ចាស់ក្រុមហ៊ុន ជាម្ចាស់ហាង ជាមេកើយ ទោះមិនបានល្អ100% តែកូនយល់ថាវាលើសពីអ្វីដែលនារីធម្មតាម្នាក់គួរធ្វើទៅហើយ ហេតុអី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយទាំងបំពាន ធ្វើឱ្យអ្នកដទៃយល់ច្រឡំលើខ្ញុំ អត់ពីពុកម៉ែបង្កើតទៅ មានតែឪពុកម្ដាយក្មេកនេះហើយ ហើយខ្ញុំក៏តែងជួយ តែងធ្វើបុណ្យជាមួយពួកគាត់ តែគេបែរមកនិយាយបែបនេះ។ ឱ្យខ្ញុំជួយបងប្អូន ឪពុកម្ដាយគាត់ប៉ុណ្ណា ទើបគ្រប់គ្រាន់ ឬ

គិតថាលុយដែលរកបានរាល់ថ្ងៃ សល់ទាំងអស់? ត្រូវចំណាយទៅណា ត្រូវចិញ្ចឹមបុគ្គលិកប៉ុន្មាននាក់ ត្រូវជួយគេប៉ុន្មាននាក់ តើគាត់ធ្លាប់ដឹងទេ? គាត់អត់ដឹងទេ ព្រោះគាត់មិនដែលរវល់រឿងរកស៊ី ធ្វើជំនួញទេ។ ខ្ញុំប្រឹងប្រែង ដើម្បីអនាគតគ្រួសារ និងកូនៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុណ្ណោះ។ អត់មានអីនិយាយច្រើនទៀតទេ តែខ្ញុំអាណិតឪពុកម្ដាយបង្កើតខ្ញុំ ដែលមិនទាន់ស្គាល់ភាពសុខស្រួលក្នុងជីវិត នឹកពួកគាត់ តែយ៉ាងណា ខ្ញុំមិនខ្វល់ច្រើនទៀតទេ ខ្ញុំសន្យានឹងអ្នកទាំង២ ត្រូវធ្វើជាមនុស្សស្រីស្រីរឹងមាំ មានទំនួលខុសត្រូវលើបុគ្គលិក

និងតំណាងចែកចាយទាំងអស់ មានមនុស្សច្រើនណាស់ ដែលរង់ចាំខ្ញុំជួយ! ខ្ញុំនឹងធ្វើអំពើល្អ ចែកអំណោយជួយអ្នកខ្វះខាតរហូត តាមបណ្ដាំពុកម៉ែបង្កើតខ្ញុំ»