៦ យ៉ាងល្អៗ​ដែល​​មនុស្ស​ស្រី គួរ​ធ្វើ​ដើម្បី​មនុស្ស​ខ្លួន​ស្រឡាញ់

មនុស្ស​ពីរនាក់​ស្រឡាញ់​គ្នា​ការ​ពិត​សុទ្ធ​តែ​ចង់​បាន​អារម្មណ៍​ល្អ​ជាមួយ​គ្នា មិន​មែន​មាន​តែ​បុរស​តែ​ត្រូវ​ធ្វើ​ឲ្យ​នារី​រីករាយ​ឡើយ។ កុំ​គិត​ថា​ពេល​អ្នក​ធ្វើ​រឿង​ដើម្បី​គាត់​អ្នក​អន់​នោះ តែ​នេះ​ជា​ការ​តបស្នង​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​រក្សា​ចំណង​ស្នេហា​អ្នក​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ៖

១. ឲ្យ​គាត់​ដឹង​ថា​គាត់​សំខាន់​ខ្លាំង​សម្រាប់​អ្នក

កុំ​អាង​តែ​គាត់​ស្រឡាញ់​អ្នក​ហើយ​ចាត់​ទុក​គាត់​ដូច​គ្មាន​តម្លៃ​សម្រាប់​អ្នក​នោះ កុំ​ចាំ​តែ​គាត់​មក​រក​អ្នក​អី អ្នក​ក៏​គួរ​តែ​ទៅ​រក​គាត់​មុន​ដែរ។ គាត់​ក៏​ចង់​ទទួល​បាន​អារម្មណ៍​ល្អៗ​ពី​អ្នក​ ហើយ​ចង់​ឲ្យ​អ្នក​ស្រឡាញ់​គាត់​ដូច​គាត់​ស្រឡាញ់​អ្នក​អីចឹង។

២. ឲ្យ​តម្លៃ​លើ​ការ​ប្រឹងប្រែង​របស់​គាត់

កុំ​ឃើញ​តែ​ចំណុច​អាក្រក់​គាត់ គួរ​តែ​សម្លឹង​មើល​ពី​អ្វី​ដែល​គាត់​ខំប្រឹង​ប្រែង​ដើម្បី​អ្នក​ និង​លះបង់​ដើម្បី​អ្នក។ កុំ​ដោយសារ​តែ​កំហុស​តូច​មួយ អ្នក​លែង​ឃើញ​តម្លៃ​គាត់ ហើយ​ចាត់ទុក​គាត់​ដូច​អ្នក​ដទៃ​នោះ។ អ្នក​ត្រូវ​ឲ្យ​ភាព​កក់​ក្ដៅ ការ​លើកលែង ការ​សាទរ និង​ក្ដី​ស្រឡាញ់​ចំពោះ​អ្វី​ដែល​ខំប្រឹង​មក​ដល់​ពេល​នេះ។

៣. យកចិត្ត​ទុកដាក់ និង​បារម្ភពី​គាត់

ភាព​កក់ក្ដៅ​ ការ​បារម្ភ​ ការ​យកចិត្តទុកដាក់​គឺ​មនុស្ស​ប្រុស​ត្រូវ​ការ​ដូច​គ្នា គ្រាន់​តែ​ពេល​ខ្លះ​គាត់​មិន​អាច​ហាមាត់​ទាមទារ​ដូច​អ្នក​ទាមទារ​ពី​គាត់។ យក​អារម្មណ៍​អ្នក​​ទៅ​ដាក់​ក្នុង​អារម្មណ៍​គាត់ ថា​ពេល​គាត់​​ធ្វើ​ព្រងើយកន្តើយ​ដាក់​អ្នក តើ​អ្នក​មាន​អារម្មណ៍​បែបណា? គាត់​ក៏​ដូចគ្នា។ គួរ​ចំណាយ​ពេល​ខ្លះ​ដើម្បី​គាត់ ឲ្យ​គាត់​មាន​ទទួល​បាន​ភាព​កក់ក្ដៅ​ដូច​ដែល​អ្នក​ចង់​បាន​ពី​គាត់។

៤. គោរព​គាត់

ទោះស្រឡាញ់​គ្នា​ដឹង​ចិត្ត​គ្នា​ប៉ុណ្ណា​ក៏​ដោយ ក៏​ការ​គោរព​គ្នា​នៅ​ទេ​មាន។ កុំ​ទម្លាប់​ឲ្យ​ចរិត​ព្រះនាងម្ចាស់​ចូល​ខ្លួន​ហើយ​ចាត់ទុក​គាត់​ជា​ខ្ញុំ​បម្រើ​អ្នក​នោះ។ ត្រូវ​ចេះ​គោរព​គាត់​ប្រើសម្ដី​សម្ដៅ​ឲ្យ​បាន​ល្អ សមរម្យ​ជាមួយ​គាត់​ដូច​ជាមួយ​ឪពុកម្ដាយ​អីចឹង។

៥. ធ្វើ​ជា Fan ផ្កាប់​មុខ​របស់​គាត់

ពេល​គាត់​ធ្វើ​អី​មួយ​កម្លាំង​ចិត្ត​ធំ​បំផុត​ដែល​គាត់​ចង់​បាន​នោះ​គឺ​ការ​គាំទ្រ​ពី​អ្នក ដូច្នេះ​អ្នក​ត្រូវ​ធ្វើ​ជា​អ្នក​គាំទ្រ​របស់​គាត់​គ្រប់​ពេល ទោះ​ទៅ​ដល់​ទីណា ពេល​ណា​ក៏​ដោយ​កុំ​ភ្លេច​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​គាត់​ហើយ​និយាយ​ថា « I’m your Fan!»។

៦. ចម្អិន​អាហារ​ឲ្យ​គាត់​ពេល​ខ្លះ

សាក​ល្បង​ធ្វើ​ម្ហូប​ឲ្យ​គាត់​ញ៉ាំ​ពេល​ខ្លះ​មើល ដឹង​តែ​គាត់​ទទួល​បាន​អារម្មណ៍​ប្លែក​ហើយ គឺ​មាន​អារម្មណ៍​ថា​ដូច​ប្រពន្ធ​រៀប​ចំ​បាយ​ឲ្យ​គាត់​អីចឹង។ មិន​បាច់​អី​ពិបាក​ទេ គ្រាន់​តែ​បាយឆា សម្ល​តិច​តួច​ហ្នឹង​ពិសេស​ពេក​ទៅ​ហើយ។ ពេល​ខ្លះ​គួរ​តែ​ចំណាយ​ពេល​បន្តិច​គិត​ពី​គាត់​ និង​ធ្វើ​រឿង​ល្អៗ​ជាមួយ​គាត់​ឲ្យ​បាន​ច្រើន កុំ​គិត​ថា​ខ្លួន​សំខាន់​សម្រាប់​គាត់​ហើយ​គិត​តែ​ខ្លួន​ឯង​មិន​គិត​ពី​គាត់​នោះ៕ ប្រភព៖ elcrema ប្រែ​សម្រួល៖ ផេង ផលធិតា Kanha.sabay