ក្រោយកម្ពុជាមានឯករាជ្យជាតិ ពិភពលោកប្រសិទ្ធិនាមថាជា “កោះសន្តិភាពនាអាស៊ីអាគ្នេយ៍”

ព្រះរាជបូនីយកិច្ចសង្ខេប នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកាទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង យ៉ាងលំបាកជូនដល់ប្រជារាស្រ្ត និងមាតុភូមិកម្ពុជា ។

ក្រោមព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិប្រទេសកម្ពុជាទទួលបានឯករាជ្យដ៏ពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យ ដោយមានព្រះករុណា ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើមបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ។ ក្រោមព្រះរាជតម្រិៈដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមនៃព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិកសម័យសង្គមរាស្រ្តនិយមរហូតធ្វើឲ្យពិភពលោកទទួលស្គាល់ និងប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជាថាកោះសន្តិភាពនាអាស៊ីអាគ្នេយ៍។ ដូច្នេះកូនចៅប្រជានុរាស្រ្តគ្រប់រូបសូមចងចាំនឹងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា។ សូមទស្សនាវីដេអូ៖

នៅវេលាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ស្តេចសព្វព្រះរាជហឫទ័យ​យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងពិធីដុតទានជ័យ ដើម្បីអបអរសាទរ និងឧទ្ទិសថ្វាយមហាព្រះរាជកុសល ព្រមទាំង​រំលឹកដល់​ឥស្សរជន​ដែលបាន​ពលីក្នុងបុព្វហេតុ​ដើម្បីឯករាជ្យជាតិ​ ក្នុងឱកាស​ខួបលើកទី​ ៦៥ ទិវាបុណ្យឯករាជ្យជាតិ​ នាវិមានឯករាជ្យ​ ដោយមានការយាងអមដង្ហែដោយឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលបណ្តាអង្គទូត និងប្រិយមិត្តបរទស ព្រមទាំងមហាជនយ៉ាងច្រើនកុះករ៕