អស់ពីត្រជាក់ កម្ពុជានឹងធ្លាក់ភ្លៀងច្រើនថ្ងៃ ស្ទើរទូទាំងប្រទេស

ប្រទេស​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប គ្រប​ដណ្ដប់​លើ​តំបន់​ភាគ​ខាង​ត្បូង​ និង​តំបន់​មាត់​សមុទ្រ ខណៈ​តំបន់​ភាគ​ឦសាន និង​តំបន់​ភាគ​កណ្ដាលគ្រប​ដណ្ដប់​ដោយ​ជ្រលង​សម្ពាធ​ខ្ពស់។ យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក ប្រទេស​កម្ពុជា​នឹង​មាន​លក្ខណៈ​អាកាស​ធាតុ​ដូច​ខាង​ក្រោម​នេះ៖

ចាប់​ពី​ថ្ងៃ​ទី ៧-០៨ ខែ​វិច្ឆិកា បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា៖ ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​បន្ទាយ​មានជ័យ អាច​មាន​ភ្លៀងធ្លាក់ពី​តិច​ទៅ​មធ្យម។

ចាប់​ពី​ថ្ងៃ​ទី ៧-១០ ខែ​វិច្ឆិកា នៅ​បណ្ដា​រាជធានី​-ខេត្ត​មួយ​ចំនួន​ដូចជា៖ រាជធានី​ភ្នំពេញ ខេត្ត​ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កណ្ដាល តាកែវ និង​ខេត្ត​កំពត អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ។ សូម​មើល​សេចក្ដី​លម្អិត​ដូច​ខាង​ក្រោម​នេះ៖ Source: Sabay៕