៥ហេតុផលបញ្ជាក់ថាស្រីៗមានកម្ពស់ទាប គួរស្រលាញ់ប្រុសខ្ពស់ៗ ទើបសមនឹងខ្លួនបំផុត

ស្រីៗ​បាន​កម្ពស់​ខ្ពស់ ទៅ​ស្រលាញ់​ជាមួយ​បុរស​ដែល​ខ្ពស់​មើល​ទៅ​សម​ម្យ៉ាង តែ​មិន​មែន​មាន​ន័យ​ថា ស្រីៗ​ទាបៗ​ទៅ​ស្រលាញ់​បុរស​ខ្ពស់ៗ មិន​សម​នោះ​ទេ។ មាន​ហេតុ​ផល​ជា​ច្រើន​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា បើ​នារី​ៗ​ទាប ទៅ​ស្រលាញ់​ខាង​ប្រុស​មាន​កម្ពស់​ខ្ពស់ គឺ​សម​គ្នា​បំផុត៖
១. ពេល​ចង់​ឈោង​យក​របស់​ដែល​ខ្ពស់​ផុត​ពី​ដៃ មិន​បាច់​ពិបាក​ដាក់​កៅអី ឬ​ចំទើត​ជើង ព្រោះ​មាន​គូស្នេហ៍​ជើង​វែង​ៗ គ្រាន់​តែ​លូក​ដៃ​ដល់​បាត់។
២. ស្រួល​ឡើង​ជិះ​ករ ពេល​ឆ្លង​ទឹក ធម្មតា​បើ​នារី​ៗ​ជើង​ខ្លី​ចង់​ឆ្លង​ទឹក​រាក់ៗ ក៏​ពិបាក​ដែរ​ស្រួល​មិន​ស្រួល​ត្រូវ​រក​ទូក តែ​មាន​បុរស​ជា​ទី​ស្រលាញ់​បាន​កម្ពស់​ខ្ពស់ គ្រាន់​តែ​លើក​ដាក់​ស្មា​ជា​ការ​ស្រេច។

៣. ពេល​​បង្កើត​វេលា​ផ្អែម​ល្ហែម​ជាមួយ​គ្នា​មើល​ទៅ​ពិសេស​ជាង​អ្នក​មាន​កម្ពស់​ស្មើ​គ្នា៖ ​ខាង​ស្រី​ទាប ខាង​ប្រុស​ខ្ពស់ ពេល​ចង់​ថើប​គ្នា ទាល់​តែ​ខាង​ប្រុស​ឱន រូប​ភាព​នេះ​គ្រាន់​តែ​ស្រមៃ​មើល​ក៏​ Sweet ដែរ​ ហើយ​មើល​ទៅ​ឡើង​ទំនង។
៤. អ្នក​ណា​ក៏​គេ​សរសើរ​ថា កម្ពស់​ទាប​បាន​គូស្នេហ៍​ឡើង​ខ្ពស់ ដែល​នេះ​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​នារីៗ រីក​មុខ​រីកមាត់​ណាស់​ពេល​ទៅ​ណា​ម្ដងៗ ព្រោះ​គូស្នេហ៍​ធ្វើ​ឲ្យ​ខ្លួន​មាន​​មោទនភាព។

៥. ពេល​ទៅ​មើល​កម្មវិធី​អីមួយ ឬ​ពេល​មាន​មនុស្ស​ច្រើន​ស្រួល​ឡើង​ជិះ​ក។ នេះ​ជា​ហេតុផល​ម្យ៉ាង​ទៀត ពេល​ទៅមើល​ការ​ប្រគំ​តន្ត្រី​អី កុំ​ភ័យ​ខ្លាច​មើល​មិន​ឃើញ ហើយ​ពេល​ដើរ​លេង​​មើល​គេ​ មើល​ឯង​មិន​ឃើញ ឡើង​ជិះ​ក​គេ​ទៅ​ឡើង​ស្រួល។ សូម​បញ្ជាក់​ថា ៥​ចំណុច​ខាង​លើ​នេះ គឺ Sabay បាន​សាកសួរ​ទៅ​កាន់​នារី​ៗ​មួយ​ចំនួន មាន​កម្ពស់​មិន​ដល់​ 1,60Cm នឹង​បាន​បង្ហាញ​ហេតុផល​ដូច​ខាង​លើ​នេះ៕ ​អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ Social.sabay