ស៊ែរមិនអស់ថ្មទេ… បងស្រីសម្រេចបំណងបុរសពិការដៃទាំងសងខាង ដែលគាត់មិននឹកស្មានថាមានដៃមកវិញបែបនេះ….

បងប្អូនប្រាកដជាស្គាល់បងស្រី Ah Ry Nuon ពិសេសអ្នកលេងហ្វេសប៊ុកតែម្ដង ដែលភាគច្រើនបងស្រីតែងតែបង្ហាញខ្លួនក្នុងការងារមនុស្សធម៌ ជួយមនុស្សខ្វះខាត ចាស់ជរា ពិការ ជាដើម។ ហើយកាលពីម្សិលមិញថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ បងស្រីនួន បានជូនបងប្រុសពិការដៃទាំងសងខាង មកជួបពេទ្យដើម្បីដាក់ដៃសិប្បនិមត្តដែលអាចធ្វើចលនាបាន។

ក្នងទឹកចិត្តត្រេកអរដែលជិតមានដៃវិញ បងប្រុសបានណាត់ជួបពេទ្យម៉ោង ៩ តែមកចាំតាំងពី ៨៖៣០ និងងើបតាំងពីម៉ោង ៤ ទាបភ្លឺ ញ័រចង់ជួបពេទ្យពេក ដើម្បីដាក់ដៃសប្បនិមិត្តដែលអាចកាន់របស់បានធ្វេីចលនាបានយួរទឹកបាន សរសេរអក្សរបាន កាន់ស្លាបព្រាហូបបាយបាន💪🏻 ។

បងស្រីនួន បានបញ្ជាក់ថា« ការដាក់ដៃសប្បនិមិត្តដែលអាចកាន់ប៊ិចសរសេរបាន ប្រេីបានយួរទឹកបាន កាន់ស្លាបព្រាបាន សូមជួយស៊ែរទៅកាន់អ្នកពិការដៃផងព្រោះនាងខ្ញុំនិងទាក់ទងផ្ដល់ជាដៃសប្បនិមិត្តជូនគាត់ ដោយសហការជាមួយពេទ្យអង្គការសហរដ្ឋអាមេរិក »។

ប្រភព Ah Ry Noun