ជួយស៊ែរផងពីរបៀបសង្គ្រោះបឋម ខណៈអាកាសធាតុកម្ពុជានឹងក្ដៅខ្លាំង អាចប៉ះពាល់អាយុជីវិតបងប្អូនយើង…..

ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានស្ដីការបង្ការជំងឺបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំង ថា អាកាសធាតុនៅលើផ្ទៃប្រទេសកម្ពុជានឹងមានការកើនកំដៅ ដែលអាចមានផលប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់អាយុជីវិត ដោយសារបញ្ហាជំងឺបេះដូង និងសួត

និងអាចមានជំងឺឆ្លងផ្សេងៗ ដូចជាជំងឺរាគ ឬជំងឺកង្វះចំណីអាហារផងដែរ ដោយសារភាពរាំងស្ងួតមិនអាចដាំដុះបាន ហើយក៏អាចមានបញ្ហាសុខភាពផ្លូវចិត្ត ពិសេសជំងឺតានតឹងក្នុងអារម្មណ៍(ស្ត្រេស) តប់ប្រមល់ដែលបង្កឡើងដោយអាកាសធាតុក្ដៅខ្លាំងពេក និងមានរលាកស្បែកឡើងក្រហម។ល។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាប និងណែនាំជូនសាធារណជនទូទៅ នូវចំណុចសំខាន់ៗមានដូចខាងក្រោមនេះ៖