ឆក់ខ្សែភ្លើង៖ ឈប់ប្រើវិធីសង្គ្រោះដូចជា ស្រោចទឹក កប់ភក់ឬខ្សាច់ជាដើម បើយើងធ្វើបែបនេះប្រៀបបាននឹងសម្លាប់គាត់….

សូមពុកម៉ែបងប្អូនឈប់ជួយអ្នកឆក់ខ្សែភ្លើងដោយវិធីនេះទៀត វិធីនេះគឺហាក់ដូចយកគាត់ទៅស្លាប់ចឹង។

អ្នកស្លាប់ដោយឆក់ខ្សែភ្លើងគឺបណ្តាលមកពីការគាំងបេះដូង ភ្លាមៗបើយើងជួយសង្គ្រោះគាត់ដោយធ្វើចលនាបេះដូងបានត្រឹមត្រូវ ជនរងគ្រោះមានសង្ឃឹមរស់៩០%។

វិធីសង្គ្រោះ ÷ សង្កត់ទ្រូង ៣០ដង ផ្លុំមាត់២ដង ធ្វើអោយបាន ៥លើក ក្នុងរយៈពេល ២នាទី ( ត្រូវប្រាកដថាជនរងគ្រោះគ្មានដង្ហើម ព្រោះវិធីនេះមិនអាចធ្វើទៅលើជនរងគ្រោះដែលមានដង្ហើមបានទេ)( វិធីនេះអាចជួយសង្គ្រោះដូចជា អ្នកលង់ទឹក និង គាំងបេះដូងជាដើម)

បើជនរងគ្រោះនៅមានដង្ហើមប្រញាប់បញ្ជូនគាត់ទៅមន្ទីពេទ្យ សូមឈប់ប្រើវិធីសង្គ្រោះដូចជា ស្រោចទឹក កប់ភក់ឬខ្សាច់ជាដើមបើយើងធ្វើបែបនេះប្រៀបបាននឹងសម្លាប់គាត់។