សូមប្រុងប្រយ័ត្ន៖ ករណីពុលត្រីកំពតមួយគ្រួសារ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងកូនៗកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តបន្ទាយមានជ័យ….

(បន្ទាយមានជ័យ) ៖ ករណីពុលត្រីកំពតមួយគ្រួសារមានសមាជិក៥នាក់ មកដល់ពេលនេះ បានស្លាប់ម្នាក់ហើយ គឺស្ត្រីជាម្ដាយ និងកូនៗ៤នាក់ទៀត ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ។ ករណីពុលត្រីកំពតនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិស្រះខាងលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។

យោងតាមគណនេយ្យហ្វេសប៊ុករបស់លោកកែវ សុភ័ក្រ្តា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា លោកទទួលបានព័ត៌មាន ពីការពុលនេះភ្លាម លោកបានចុះពិនិត្យនិងអោយក្រុមគ្រូពេទ្យសង្រ្គោះនិងពិនិត្យព្យាបាលយ៉ាងយកចិត្តទុក្ខដាក់។

លោកថា រហូតដល់ម៉ោង ៧យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោកបានជំរុញដល់ក្រុមគ្រូពេទ្យ ត្រូវតាមដានយ៉ាងហ្មត់ចត់ ដោយបញ្ជូន ព័ត៌មានតាមប្រព័ន្ធ Hot Line មក RRT PHD ក្នុងការរកវិធីសង្គ្រោះជំរើសចុងក្រោយបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។
សារក្នុងហ្វេសប៊ុកលោកបន្តថា អ្នកជំងឺករណីពុលត្រីកំពតនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ចំនួន៥នាក់ (កូន០៤) ក្នុងនោះបានទទួលមរណៈម្តាយនៅពេលដែលម្តាយបញ្ជូនដល់មន្ទីរពេទ្យខេត្ត។ លោកបញ្ជាក់ថា នេះជាលើកទី៣ ដែលអ្នក
ស្រុកមិនរៀងចាលក្នុងការបរិភោគត្រីកំពត បណ្តាលអោយ
ពុលស្លាប់ នៅភូមិស្រះគោគ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕

ប្រភព៖ Fresh News