រកឃើញហើយអ្នកថតរូប ព្រះសង្ឃដែលលុតជង្គង់ នៅមុខសម្តេចពញាចក្រី ហេង សំរិន តាមពិតគឺ….

(ភ្នំពេញ)៖ បន្ទាប់ពីនៅលើបណ្តាញ Facebook បានបង្ហោះរូបភាពរបស់ព្រះសង្ឃមួយអង្គ ចូលជួបសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ហើយបង្ហាញនូវកាយវិការមិនសមរម្យ ដោយបានលុតជង្គង់នៅមុខសម្តេចពញាចក្រី ហេង សំរិន ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំងនោះ, ពេលនេះព្រះសង្ឃអង្គនោះ បានចេញវីដេអូឃ្លីបមួយ ដោយបញ្ជាក់ពីការពិតដែលឈានដល់លុតជង្គង់ដោយមិនដឹងខ្លួន។

ព្រះសង្ឃបានមានសង្ឃដីកាថា ការដែលលុតជង្គង់នៅមុខសម្តេចពញាចក្រី ហេង សំរិន មិនមែនជាការបង្គាប់បញ្ជារបស់សម្តេច ហេង សំរិន នោះឡើយ គឺជាការប្រព្រឹត្តដោយព្រះអង្គខ្លួនឯង ព្រោះតែមានចិត្តសប្បាយរំភើបរីករាយខ្លាំងពេក នៅពេលដែលសម្តេច ហេង សំរិន ធានាជួយសាងសង់ព្រោះវិហារ ក្នុងវត្តដែលស្ថិតនៅចុងកាត់មាត់ញក នៅព្រំដែនកម្ពុជា-វៀតណាម រហូតដល់ភ្លេចខ្លួនថា ជាសង្ឃ។

ព្រះសង្ឃរូបនោះមានសង្ឃដីកាថា «ដោយសារអាត្មាភាពសប្បាយចិត្ត រីករាយពេកចំពោះទឹកព្រះទ័យរបស់សម្តេចពញាចក្រី ហេង សំរិន ។ សម្តេចលោកមានប្រសាសន៍ថា ជួយកសាងព្រះវិហារ ដូច្នេះខ្ញុំព្រះករុណា ក៏ទន់នៅព្រះជង្គង់ហើយមិនដឹងថា ខ្លួនឯងជាព្រះសង្ឃ សម្តេចលោកមិនបាន ឲ្យខ្ញុំព្រះករុណា អាត្មាភាពលុតជង្គង់នោះទេ សម្តេចលោកមិនឲ្យធ្វើអីចឹងទេ ដោយសារតែខ្ញុំព្រះករុណា អាត្មាភាពមានចិត្តរំភើបពេក ដោយសារឮប្រសាសន៍របស់សម្តេចថាជួយកសាងព្រះវិហារ នៅតំបន់ក្រីក្រ ចុងកាត់មាត់ញកនៅជាប់ព្រំដែនវៀតណាម ដូច្នេះហើយខ្ញុំព្រះករុណា អាត្មាភាពទន់ជង្គង់ ដោយមិនដឹកខ្លួនថា ខ្លួនឯងជាសង្ឃទេ ដូច្នេះសូមញាតិញោម មហាជន ដែលលេងក្នុងបណ្តាញ Facebook ទាំងឡាយសូមមេត្តាខន្តី អភ័យទោស»៕

ចំណែកឯលោក Khan Chan Sophal បានបង្ហាញរូបថតអ្នកដែលថតសកម្មភាពព្រះតេជគុណ និងសរសេរថា« កូនសិស្សលោក បង្ហោះឲ្យ លោក របស់ខ្លួនបានល្បី ល្អណាស់!  លោកបងមានសង្ឃដឺការថា ៖ ល្អណាស់ញោមប្អូន ! ឯងល្មមដល់ពេលទៅសុីបាយផ្ទះ ឯងវិញហើយ ! អត្មាក៏ដល់ពេល ទៅផ្ទះអត្មាវិញហើយដែរ ។ »